ដូច្នេះមកតាមដានវិធីទាំង៤ ក្នុងការប្រើប្រាស់សាច់ផ្លែត្របែកសម្រាប់ស្បែកមុខទាំងអស់គ្នា៖

១. មុខភ្លឺ ស និងម៉ដ្ឋរលោង
ផ្លែត្របែក សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយធ្វើឱ្យស្បែកភ្លឺ ម៉ដ្ឋរលោង និងទន់ស្អាតដូចជាស្បែកកូនក្មេងផងដែរ ដោយគ្រាន់តែអនុវត្តវិធីងាយៗដូចខាងក្រោមនេះឱ្យបាន ១សប្តាហ៍ម្តងតែប៉ុណ្ណោះ។ការអនុវត្ត៖
- ងាយៗគ្រាន់តែលាងផ្លែត្របែក១ផ្លែឱ្យស្អាត រួចចិតសម្បកចេញឱ្យនៅជាប់សាច់បន្តិច
- រួចយកសម្បកត្របែកទាំងអស់ទៅកិន ឬក្រឡុកឱ្យហ្មត់ក្នុងបរិមាណសមល្មមសម្រាប់លាបឱ្យសព្វផ្ទៃមុខ សឹមលាយជាមួយទឹកឃ្មុំ ១ស្លាបព្រា កូរចូលគ្នា
- ជាចុងក្រោយយកល្បាយនេះមកលាបលើមុខឱ្យសព្វ ទុកចោល ២០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
២. ផ្តល់សំណើម និងព្យាបាលស្បែកមុខស្ងួត
ផ្លែត្របែក ថែមទាំងបានផ្ទុកសារធាតុទឹកជាច្រើន ដែលមិនត្រឹមតែអាចជួយធ្វើឱ្យមុខទន់រលោងភ្លឺស្អាតនោះទេ ថែមទាំងអាចផ្តល់សំណើមដល់ផ្ទៃមុខ ធ្វើឱ្យស្បែកមុខមានសុខភាពល្អ និងអាចការពារ ឬព្យាបាលអាការស្បែកស្ងួតផងដែរ ដោយគ្រាន់តែអនុវត្តវិធីធម្មជាតិខាងក្រោមនេះ ឱ្យបានជាប្រចាំ ក្នុង១សប្តាហ៍២ដង។ការអនុវត្ត៖
- យកផ្លែត្របែកកន្លះផ្លែ លាងទឹកឱ្យស្អាតចិតសម្បកចេញ រួចឈូសសាច់ឱ្យល្អិតៗ ក្រឡុកឱ្យហ្មត់ សឹមលាយជាមួយម្សៅអូត ១ស្លាបព្រាបាយ (Oatmeal Powder រកទិញបាននៅផ្សារទំនើប) រួមទាំងទឹកឃ្មុំ១ស្លាបព្រាបាយ និងស៊ុតផ្នែកពណ៌ស ១គ្រាប់
- កូរល្បាយនេះចូលគ្នាសព្វ រួចយកមកលាបឱ្យពេញផ្ទៃមុខ ទុកចោល ២០នាទី ចាំលាងចេញជាមួយទឹកត្រជាក់។
៣. សម្រាប់ស្បែកមុខប្រតិកម្ម
ផ្លែត្របែក ផ្ទុកនូវសារធាតុវីតាមីនចម្រុះជាច្រើនប្រភេទ ដែលអាចជួយធ្វើឱ្យស្បែកមុខដែលខូច ឬប្រតិកម្មផ្សេងៗ ឱ្យត្រលប់មករកភាពស្រស់ស្អាតស្រស់ថ្លា ក្មេងខ្ចី និងតឹងណែនឡើងវិញបាន ដោយអនុវត្តវិធីងាយៗមួយនេះ។ការអនុវត្ត៖
-យកផ្លែត្របែក១ផ្លែលាងទឹកឱ្យស្អាត រួចកាត់ជាដុំៗល្មមទាំងសម្បក រួចក្រឡុកឱ្យហ្មត់ដោយបន្ថែមទឹកបន្តិចឱ្យខាប់បន្តិច (ប្រហែលជា១ពែង)
-យកល្បាយនេះមកលាបលើផ្ទៃមុខ ២០នាទី ចាំលាងចេញនឹងទឹកត្រជាក់ជាការស្រេច។
៤. ព្យាបាលមុខមុន និងស្នាមមុនគ្រប់ប្រភេទ
ផ្លែត្របែក ក៏មានផ្ទុកនូវសារធាតុល្អៗ ពីធម្មជាតិជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលមុខមុនគ្រប់ប្រភេទ ថែមទាំងអាចបំបាត់ស្នាមមុន ឬស្នាមជាំខ្មៅៗផងដែរ ដោយគ្រាន់តែអនុវត្តវិធីងាយៗមួយនេះ ២ដងក្នុងមួយសប្តាហ៍។ការអនុវត្ត៖
- យកផ្លែត្របែក១ផ្លែ មកលាងទឹកឱ្យស្អាត រួចឈូសឱ្យល្អិតៗហើយច្រោះយកតែទឹក
- បន្ទាប់មកលាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ១កូនស្លាបព្រា (Lemon ក្រូចឆ្មារសម្បកលឿងទិញបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) និងទឹកឃ្មុំ ១កូនស្លាបព្រា កូរចូលគ្នាឱ្យសព្វ
- ជាចុងក្រោយយកល្បាយនេះ មកលាបលើផ្ទៃមុខទុកចោល ២០នាទី ចាំលាងនឹងទឹកត្រជាក់ចេញ៕
No comments:
Post a Comment